ការប្រកាសជំនឿអំពីព្រះយេស៊ូវគ្រីស្ទក្នុងកណ្ឌគម្ពីរសញ្ញាណថ្មី

ការប្រកាសជំនឿអំពីព្រះយេស៊ូវគ្រីស្ទក្នុងកណ្ឌគម្ពីរសញ្ញាណថ្មី

The New Testament Confession of Jesus Christ

         ការប្រកាសនៃជំនឿត្រូវបានចងក្រងឡើងស្ថិតនៅជុំវិញសេចក្តីជំនឿ និងផ្នែកដទៃទៀតនៃសេចក្តីជំនឿស្ថិតនៅក្រោមការបង្កវិវាទ។

នៅក្នុងចំណោមការប្រកាសគោលជំនឿគ្រីស្ទបរិស័ទសម័យដើមគឺគ្រាន់តែបង្កើតជាធម្មតាថា៖ “ព្រះយេស៊ូវគឺជាព្រះអម្ចាស់” (១កូរិនថូស ១២:៣)។ ការប្រកាសគោលជំនឿនេះគឺត្រូវចំចំណុចសំខាន់នៃបញ្ហា។ វាបានបញ្ជាក់ពីភាពជាព្រះអម្ចាស់របស់ព្រះយេស៊ូវគ្រីស្ទប្រឆាំងជាមួយនឹងអស់អ្នកណាដែលបដិសេធចំពោះភាពអាចកើតមានឡើង ដែលថាមនុស្សម្នាក់នេះអាចជាព្រះជាម្ចាស់ក្នុងនិស្ស័យសាច់ឈាមជាមនុស្ស។ វាជាការពិតណាស់ ដែលថាការប្រកាសគោលជំនឿរបស់សាវ័កថូម៉ាស់ដែលថាព្រះយេស៊ូវគឺជា “ព្រះអម្ចាស់” និងជា “ព្រះជាម្ចាស់” បានឆ្លុះបញ្ចាំងការជឿរបស់ពួកសិស្សនិងអ្នកដើរតាមទ្រង់។ ពួកគេបានហៅព្រះយេស៊ូវថាជា “ព្រះអម្ចាស់” គឺមិនមែនគ្រាន់តែជាការគោរពចំពោះមនុស្សអស្ចារ្យម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែវាជាគោលជំនឿដែលថាទ្រង់គឺជាព្រះជាម្ចាស់។ ពួកគេប្រើប្រាស់ពាក្យថា “ព្រះអម្ចាស់”  ដូចជាទំនៀមទម្លាប់របស់សាសន៍យូដាដែលជំនួសឲ្យពាក្យ “ព្រះយេហ៊ូវ៉ា” ។ នៅពេលដែលសាវ័កថូម៉ាស់ បានហៅព្រះយេស៊ូវថា៖ “ព្រះអម្ចាស់និងព្រះជាម្ចាស់របស់ខ្ញុំ” គឺគាត់បានប្រើប្រាស់ពាក្យសទិសន័យដើម្បីបង្ហាញអំពីអត្តសញ្ញាណនៃព្រះអម្ចាស់ដែលរស់ឡើង ជាព្រះជាម្ចាស់តាមរយៈសាច់ឈាម (យ៉ូហាន ២០:២៨)។

អ្នកផ្សាយដំណឹងល្អយ៉ូហានបានបង្ហាញថាអំពីការជឿ ដូចគ្នានៅពេលដែលគាត់បានប្រកាសថាព្រះបន្ទូលនេះបានក្លាយទៅជាសាច់ឈាម ហើយ “គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះគឺជាព្រះ” (យ៉ូហាន ១:១)​ ហើយគាត់បានប្រកាសម្តងទៀតការប្រកាសគោលជំនឿនេះ នៅពេលគាត់សង្ខេបដំណឹងល្អរបស់គាត់តាមរយៈការដាក់ជំនួសការប្រកាសគោលជំនឿរបស់សាវ័កថូម៉ាស់នៅចុងបញ្ចាប់នៃដំណឹងល្អរបស់គាត់ (យ៉ូហាន២០:២៨)​។ លោក អូស្ការ ស្ការសូនី បានបង្ហាញអំពីមូលហេតុដែលនាំឲ្យសាសន៍យូដា ហើយបន្ទាប់មកសង្គមនៃសាសន៍ក្រិចឲ្យជំពប់គឺព្រោះតែការប្រកាសនេះ៖ ព្រះជាម្ចាស់បានលេចឡើងជាសាច់ឈាមរបស់មនុស្ស ព្រះយេស៊ូវផ្ទាល់បានប្រើប្រាស់ប្រពៃណីរបស់សាសន៍យ៉ូដា ដែលបានបង្ហាញលក្ខណៈជាបុគ្គលរបស់ព្រះជាម្ចាស់ដើម្បីប្រកាសថាទ្រង់គឺជាព្រះជាម្ចាស់។ ជាពិសេសប្រាជ្ញារបស់ព្រះជាម្ចាស់ត្រូវបានធ្វើឲ្យដូចជាមនុស្ស។ នៅពេលដែលសាវ័កយ៉ូហានបានហៅព្រះយេស៊ូវគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺទ្រង់បានឆ្លុះបញ្ចាំងអំពីប្រពៃណីនេះ។ សាសន៍យូបានជឿលើភាពស្មុគស្មាញរបស់និស្ស័យខាងក្នុងរបស់ព្រះជាម្ចាស់។ ពួកគេមិនអាចថាជឿថាព្រះជាម្ចាស់អាចត្រឡប់ក្លាយទៅជាសាច់ឈាមបានឡើយ។ ពួកគេមិនបានបង្កើតគោលទ្ធិដែលជំរុញទៅលើភាពខុសគ្នាលើបុគ្គលភាពទាំង៣របស់ព្រះជាម្ចាស់ មានព្រវរបិតា​ ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ដែលស្ថិតនៅក្នុងលក្ខណៈពេញលេញរបស់ព្រះត្រៃឯក។ ប៉ុន្តែគំនិតបែបនេះមិនបានបង្កជាបញ្ហាអ្វីដល់ចំពោះពួកគេឡើយ វាដូចជាការដែលប្រកាសថាព្រះជាម្ចាស់បានកើតមកជាសាច់ឈាមនោះដែរ។

ព្រះយេស៊ូវផ្ទាល់បានប្រកាសពេញដោយព្រះចេស្តារថាជាព្រះជាម្ចាស់តាមរយៈសាច់ឈាម ដោយការប្រកាសដដែលៗថាជា “កូនមនុស្ស”។ ឈ្មោះថា “កូនមនុស្ស” នេះបានលេចឡើងជាមួយនឹងអត្ថន័យពិសេសនៅក្នុងការជាក់ស្តែងមួយក្នុងចំណោមការជាក់ស្តែងរបស់ហោរាដានីយ៉ែល (​ដានីយ៉ែល ៧:១៣-១៤)​។  ខ្ញុំ​ក៏​ឃើញ ក្នុង​ការ​ជាក់​ស្តែង​ពេល​យប់​នោះ មាន​១​អង្គ​ដូច​ជា​មនុស្ស​ជាតិ ទ្រង់​យាង​មក​ក្នុង​ពពក​ឰដ៏​អាកាស​ទ្រង់​យាង​មក​ឯ​ព្រះ​ដ៏​មាន​ព្រះជន្ម​ពី​បុរាណ​នោះ ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ​ព្រះអង្គ នោះ​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​អំណាច​គ្រប់គ្រង និង​សិរីល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្តាជន​ទាំងឡាយ សាសន៍​ដទៃ និង​មនុស្ស​គ្រប់​ភាសា បាន​គោរព​ដល់​ទ្រង់ ឯ​អំណាច​គ្រប់គ្រង​របស់​ទ្រង់ នោះ​ក៏​ស្ថិតស្ថេរ​នៅ​អស់កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន​ផង។ ចំពោះសាសន៍យូដាគឺមានតែ ព្រះយេហ៊ូវ៉ា មួយអង្គប៉ុណ្ណោះដែលអាចត្រូវបានពិពណ៌នាដោយពាក្យខាងលើដោយ “មាន​១​អង្គ​ដូច​ជា​មនុស្ស​ជាតិ”។ គឺមានតែ ព្រះយេហ៊ូវ៉ា  ទ្រង់​មាន​អំណាច​គ្រប់គ្រង និង​សិរីល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង។  គឺមានតែ ព្រះយេហ៊ូវ៉ា  ដែលទទួលបានការគោរពពី​បណ្តាជន​ទាំងឡាយ សាសន៍​ដទៃ និង​មនុស្ស​គ្រប់​ភាសា។ គឺមានតែ ព្រះយេហ៊ូវ៉ា ​អំណាច​គ្រប់គ្រង​របស់​ទ្រង់ នោះ​ក៏​ស្ថិតស្ថេរ​នៅ​អស់កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន​ផង។ តាមរយៈបទគម្ពីរខាងលើនេះ ដែលបានបង្ហាញ១​អង្គ​ដូច​ជា​មនុស្ស​ជាតិជាមួយនឹងគុណលក្ខណៈរបស់ព្រះយេហ៊ូវ៉ា គឺព្រះជាម្ចាស់កំពុងតែបានចង្អុលបង្ហាញទៅកាន់រាស្រ្តរបស់ទ្រង់មានគំនិតអំពីការដែលព្រះជាម្ចាស់អាចកើតមកជាសាច់ឈាមនៃមនុស្សជាតិ។ មានសាសន៍យូដាខ្លះ ដែលរស់នៅអន្តរសម័យអាចយល់អំពីអត្ថន័យដែលបានលើឡើងក្នុងបទគម្ពីរនេះ ហើយវាដូចគ្នាចំពោះសាសន៍យូដាដែលរស់នៅសម័យព្រះយេស៊ូវផងដែរ។ ពួកគេព្យាយាមដើម្បីចោទប្រកាន់ដល់ទ្រង់ជាអ្នកក្បត់ជាតិ។ ក្នុងនាមជាព្រះមែស្សីដែលពួកគេបានចាត់ទុកជា “បុត្រារបស់ព្រះជាម្ចាស់” គឺជាមនុស្សពិសេសរបស់នៃការដឹកនាំរបស់ព្រះជាម្ចាស់ (ម៉ាថាយ ២៦:៦៣)។ ទ្រង់មានបន្ទូលប្រាប់ពួកគេថាទ្រង់មិនមែនជាពាក់កណ្តាលមនុស្ស ពាក់កណ្តាលព្រះនោះឡើយ។ ទ្រង់បានប្រកាសថាទ្រង់ជាកូនរបស់មនុស្ស ហើយបានពិពណ៌នារូបអង្គទ្រង់តាមរយៈពាក្យរបស់ហោរាដានីយ៉ែល៧ថា៖ “ នោះ​រាជ្យ និង​អំណាច​គ្រប់គ្រង​ព្រម​ទាំង​ភាព​រុងរឿង​ឧត្តម​នៃ​អស់​ទាំង​នគរ​នៅ​ក្រោម​មេឃ​ទាំង​មូល”។ នេះមិនមែនជាការក្បត់ជាតិឡើយ ហើយវាក៏មិនមែនជាភាពល្ងីល្ងើរចំពោះ ក្រុមប្រឹក្សាជាន់ខ្ពស់របស់យូដាដែរ សម្តេចសង្ឃបានស្រែកឡើងថា៖ “វាបានប្រមាថដល់ព្រះជាម្ចាស់”។ ទ្រង់បានប្រកាសថាទ្រង់គឺជាព្រះជាម្ចាស់ (ម៉ាថាយ២៦:៦៤-៦៥)។ ទ្រង់បានប្រកាសគឺទ្រង់មានអំណាចប្រទានជីវិត និងមានកិត្តិសព្ទដូចជាព្រះវរបិតាដែរ (យ៉ូហាន ៥:២១-២៣)។

អត្ថបទដកស្រង់ចេញពីសៀវភៅជំនឿគ្រីស្ទបរិស័ទ(Christian Faith)ទំព័រ៦៩-៧២

អត្ថបទសំម្រួលដោយ លោកគ្រូ វ៉ាន រ៉ាវី

Leave a Reply

Your email address will not be published. Required fields are marked *