ម៉ត់ចត់

អត្ថបទ គម្ពីរ យ៉ូហាន ៨:៣១-៣៦

នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល ទៅ​ពួក​សាសន៍​យូដា​ដែល​ជឿ​ដល់​ទ្រង់​ថា, «បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ, នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន, អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត, ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច» ។ គេ​ទូល​ឆ្លើយ​ថា, «យើង​រាល់​គ្នា​ ជា​ពូជ​លោក​អ័ប្រាហាំ ក៏​មិន​ដែល​ធ្វើ​ជា​ បាវ​បំរើ​ របស់​ អ្នក​ណា​ឡើយ ។ ម្តេច​ក៏​អ្នក​ថា, [យើង​នឹង​បាន​រួច​ដូច្នេះ?]» ។ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា «ប្រាកដ​មែន, ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា, ​ជា​ប្រាកដ​ថា, អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប នោះ​ជា​បាវ​បំរើ​របស់​អំពើ​បាប​នោះ​ហើយ ។ រីឯ​បាវ​បំរើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​ជា​ដរាប​ទេ; តែ​ព្រះរាជបុត្រា ទ្រង់​នៅ​ជាប់​អស់​កល្ប​ជានិច្ច​វិញ ។ ដូច្នេះ បើ​ព្រះរាជបុត្រា​ប្រោស ​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត» ។

 

ក្រុមគ្រួសារខ្ញុំ តែងតែសើច នៅពេលអាន ដល់វគ្គត្រង់នេះ ។ ព្រះយេស៊ូវ កំពុងមានបន្ទូល ជាមួយ ពួកជនជាតិ យូដា, គឺជា កូនចៅ នៃពួកទាសករ ដែលព្រះជាម្ចាស់ បាន សង្គ្រោះ ចេញពី ប្រទេស អេស៊ីប–ពេលពួកគេ និយាយថា «យើង​រាល់​គ្នា ​ជា​ពូជ​លោក​អ័ប្រាហាំ ក៏​មិន​ដែល​ធ្វើ​ជា ​បាវ​បំរើ​ របស់​អ្នក​ណា​ឡើយ?» ព្រះយេស៊ូវ បានរិះគន់ ពួកគេ ដែល ពួកគេ ព្យាយាម លើកខ្លួន ខ្ពស់ពេក ។

ចុះដែល ពួក​រ៉ូមាំង ​កំពុង ​គ្រប់​គ្រង ​ប្រទេស គេ នៅពេលនោះ ហើយ ​បញ្ជា ​​គេ ឲ្យ​ធ្វើ ​អ្វី ​តាម​ចិត្ត នោះ, តើត្រូវ បកស្រាយ ថាម៉េច វិញ?

ប៉ុន្តែ យើង មិនអាច សើច បានទេ–ពីព្រោះ មនុស្សគ្រប់គ្នា កើតមក ជាទាសករ នៃអំពើបាប បាត់ទៅហើយ, រួមបញ្ចូល ទាំងរូខ្ញុំ ដែរ ។ បើសិន លោកអ្នក មិនជឿ ឬ មានចិត្តសង្ស័យ ថាខ្លួនឯង អាចធ្វើបាន, សូមសាកល្បង រស់នៅ ឲ្យបាន ល្អគ្រប់ល័ក្ខណ៍ ត្រឹមតែ ២៤ ម៉ោង សាកមើល ចុះ ។ បើ លោកអ្នក ឆ្លងកាត់ ម៉ោងដំបូង បាន ដោយ មិនធ្វើបាបសោះ សូម្បីតែ មួយ–ដោយគ្មាន អំណួត សោះនោះ!–ខ្ញុំអាច និយាយ បានថា លោកអ្នក ពិតជា ដេកលក់ ហើយ ។

រឿង ​ដែល​ល្អនោះ​គឺ ព្រះ​យេស៊ូវ ​មាន​ចិត្ត ក្ដួល​អាណិត ចំពោះ ​យើង ។ ព្រះអង្គទ្រង់ ​ទត​ឃើញ ​អំពើ​បាប ​ដែល​រុំព័ទ្ធ ​យើង–គឺ អាកប្បកិរិយាមិនល្អ ទម្លាប់​អាក្រក់ ការប្រព្រឹត្តរឿង គួរ​ឲ្យខ្មាស់អៀន ​ដែល​យើង​មិន​ចង់​ឲ្យ ​អ្នក​ដទៃ​ដឹង–​ព្រះទ័យ របស់ ​ទ្រង់ ឈោងមក ​រក​យើង ។ ព្រះអង្គ ចង់ដោះ យើង ឲ្យមានសេរីភាព ។ នោះហើយ ជាកិច្ចការ ដែលព្រះអង្គបាន ធ្វើ! ដោយ​សារ ​ព្រះ​យេស៊ូវ ​ជា​ព្រះ​រាជ​បុត្រា ​នៃ​ដំណាក់ ​របស់​ព្រះ ហើយ ​ទ្រង់​មាន​សិទ្ធិ​អំណាច ​ក្នុង​ការ​អត់​ទោស​បាប ឲ្យ ​យើង និង ​រំដោះ​យើង ​ឲ្យ​រួច មានសេរីភាព ។ បើ​ព្រះរាជបុត្រា​ ប្រោស ​ឲ្យ​អ្នកណា, អ្នកនោះ​ នឹង​បាន ​រួច​ជា​ពិត ។

ប៉ុន្តែ ចុះក្រោយ មកទៀត យ៉ាងណាដែរ? តើយើងគ្រាន់តែ ដើរចេញពី មាត់ទ្វារ ហើយ ក្លាយជា អ្នកសុំទាន នៅតាមផ្លូវ ឬ–ដោយគ្រាន់តែ មានសេរីភាព, ប៉ុន្តែមិនអាច ចិញ្ចឹមខ្លួនឯង បានឬ? ទេ, មិនមែនចឹង ទេ ។ ដោយ​សារ ​ព្រះ​យេស៊ូវ ​បាន​បង្កើត​យើង, ​ឲ្យ​ក្លាយ​ជា ​កូន​ប្រុសកូនស្រី របស់ ​ព្រះ​ជាម្ចាស់, ដោយព្រះអង្គ ទទួលយើង ជា​កូន​ចិញ្ចឹម នៅ​ក្នុង ​គ្រួសារ​ទ្រង់ ហើយ ​រស់​នៅ​ ក្នុងដំណាក់ ​របស់​ទ្រង់ ។ ព្រះរាជបុត្រានៃព្រះ បានប្រគល់ អង្គទ្រង់ សម្រាប់ យើង, ដោយ សុគត ហើយ រស់ឡើងវិញ ដើម្បីឲ្យ អស់អ្នកដែលជឿ ទុកចិត្ត លើទ្រង់ នឹងមាន ជីវិត អស់កល្បជានិច្ច ។ ហើយ ​យើង ​នឹងរស់​នៅ ​ជាមួយ ​ព្រះ​យេស៊ូវ, ដែល ​ស្រឡាញ់ ​យើង និង ​បានធ្វើ ឲ្យ​យើង ក្លាយជា កម្មសិទ្ធិ ​របស់​ទ្រង់ ។

WE PRAY: Lord, I have been a slave. Thank You for setting me free, and making me Your own. Amen.

យើងអធិស្ឋានៈ ឧិព្រះអម្ចាស់ អើយ, ទូលបង្គំ ធ្លាប់ជា ទាសករ ។ ទូលបង្គំ សូមអរគុណទ្រង់ ដែល ព្រះអង្គ រំដោះ ទូលបង្គំ ឲ្យមាន សេរីភាព, ហើយ ធ្វើឱ្យ ទូលបង្គំ ក្លាយជា  កម្មសិទ្ធិ របស់ ទ្រង់ ។ អាម៉ែន ។

This Daily Devotion was written by Dr. Kari Vo.

Reflection Questions:

  1. What kinds of sin seem the most like slavery to you? Why?

តើ អំពើបាប បែបណា ដែលមើលទៅ ហាក់ដូចជា ខ្ញុំបំរើជា ទាសករ បម្រើ វា? ហេតុអ្វី បានជា លោកអ្នក យល់បែបហ្នឹង?

  1. Why don’t people want to admit they can’t free themselves of some problem?

ហេតុអ្វី បានជា មនុស្សខ្លះ មិនហ៊ាន សារភាពថា ពួកគេ មិនអាច ដោះខ្លួន ពីបញ្ហាមួយ ចំនួន?

  1. How have you seen Jesus setting you free in your own personal life?

តើ លោក​អ្នក ​បាន​ឃើញ ​ព្រះយេស៊ូវ ​ដោះលោក​អ្នក ឲ្យមានសេរីភាព ដូចម្ដេច ក្នុង​ ជីវិត ​របស់ លោក​អ្នក?

Leave a Reply

Your email address will not be published. Required fields are marked *