ព្រះរាជបុត្រា

The Filioque “ចេញពីព្រះរាជបុត្រា”

The Filioque: “And from the Son”

គ្រីស្ទបរិស័ទនៃក្រុមអូតូដុកភាគខាងកើតបានរិះគុន ចំពោះក្រុមគ្រីស្ទបរិស័ទកាតូលិកភាគខាងជើង ចំពោះការអះអាងថា ព្រះវិញ្ញាណបរិសុទ្ធចេញមកពីព្រះរាជបុត្រា (Latin:  filioque) ដូចជាព្រះវរបិតាដែរ ពីព្រោះតែបទគម្ពីរយ៉ូហាន ១៥:២៦បាននិយាយការចេញមកពីរបស់ព្រះវិញ្ញាណបរិសុទ្ធគឺពីព្រះវរបិតាមួយអង្គប៉ុណ្ណោះ។ គ្រីស្ទបរិស័ទភាគខាងលិចបានប្រើប្រាស់ឃ្លា “និងព្រះរាជបុត្រា” នៅក្នុងការប្រកាសគោលជំនឿក្រុងណៃសៀ ចាប់តាំងពីការប្រជុំក្រុមប្រឹក្សាតូឡេដូក្នុងឆ្នាំ៥៨៩មកម្លេះ។ នៅទីនោះពួកជំនុំត្រូវបានឃុំឃាំង ដោយអ្នកឈ្លានពានដែលជាកងទ័ពកុលសម្ពន្ធអាឡឺម៉ង់ដែលជាក្រុមរបស់លោកអេរីយ៉ូស។ ដើម្បីអះអាងអំពីភាពជាព្រះពេញលេញរបស់ព្រះគ្រីស្ទ អ្នកជឿស្មោះត្រង់នៃប្រជាជនក្នុងស្រុកបានប្រកាស អំពីភាពស្មើរគ្នារបស់ព្រះគ្រីស្ទជាមួយនឹងព្រះវរបិតា តាមរយៈការបន្ថែមឃ្លាទាំងនេះចូលក្នុងគោលជំនឿ។ ដោយព្រោះតែពាក្យនៅក្នុងគោលជំនឿសំដៅទៅលើចំណងទាក់ទងនៅក្នុងចំណោម អង្គបុគ្គលទាំងបីនៃព្រះត្រៃឯក (ហើយវាគឺជាការខ្ចីតែមួយ ចំពោះគោលបំណងនៃបទគម្ពីរយ៉ូហាន ១៥:២៦) វាអាចជាការសក្តិសមដើម្បីប្រើប្រាស់តាមវិធីនេះ។ វាបានអះអាងអំពីភាពស្មើរគ្នាដ៏ពេញលេញនៃអង្គបុគ្គលនីមួយនៃអង្គបុគ្គលទាំងបីស្ថិតនៅក្នុងភាពជាព្រះ (Godhead)។​

សេចក្តីសន្និដ្ឋាន

Conclusion

គេនិយាយថា ការបង្កើតនៃគោលទ្ធិនៃព្រះត្រៃឯកបានកាត់បន្ថយនូវសេចក្តីអធិប្បាយនៃបទគម្ពីរចំពោះផ្នែកជាច្រើននៃទស្សនវិទ្យាសាសន៏ក្រិច និងបានដកយកចេញនូវភាពសំខាន់នៃការរស់នៅ ពីទម្រង់គំនិតដទៃទៀត។ នេះមិនមែនជាការត្រឹមត្រូវនោះឡើយ។ តែផ្ទុយទៅវិញ តាមរយៈការបង្កើតភាសានៃព្រះត្រៃឯក លោកអាថាណាសៀ និងអ្នកដើរតាមគាត់បានសង់ស្ពានភ្ជាប់ពីសេចក្តីអធិប្បាយរបស់ព្រះគម្ពីរទៅក្នុង គំនិតខាងលោកីយ៍នៃសម័យកាលរបស់ពួកគេ ដែលប្រឆាំងដោយមានប្រសិទ្ធិភាព ចំពោះការប៉ុនប៉ងដើម្បីបញ្ជូលសេចក្តីអធិប្បាយនៃព្រះគម្ពីរទៅក្នុងទម្រង់វប្បធម៌មួយដែលបង្ហាញដោយមានកំហុស។

គោលទ្ធិនៃព្រះត្រៃឯកបង្រៀនយើងថាព្រះជាម្ចាស់គឺជាព្រះអម្ចាស់តែមួយ ហើយទ្រង់គឺជាអង្គបុគ្គលបី ខុសប្លែកគ្នានៅក្នុងភាពពេញលេញនៃព្រះត្រៃឯក ប៉ុន្តែអស់កល្បជានិច្ចដោយមិនអាចញែកបានឡើយ។ គោលទ្ធិនេះបានជួយឲ្យយើងប្រកាស និងបង្រៀនថា ព្រះយេស៊ូវនៅភូមិណាសារ៉ែតគឺជាព្រះជាម្ចាស់ដែលប្រសូត្រមកជាសាច់ឈាមនៃមនុស្សជាតិ ហើយព្រះវិញ្ញាណបរិសុទ្ធ ជាព្រះពិត ទ្រង់គង់នៅក្នុងខ្លួនរបស់យើង ហើយនឹងបានធ្វើឲ្យយើងក្លាយទៅជាព្រះវិហាររបស់ព្រះជាម្ចាស់។

អត្ថបទដកស្រង់ចេញពីសៀវភៅជំនឿគ្រីស្ទបរិស័ទ(Christian Faith)ទំព័រ៧៩-៨១

អត្ថបទសំម្រួលដោយ លោកគ្រូ វ៉ាន រ៉ាវី

Leave a Reply

Your email address will not be published. Required fields are marked *