ការប្រកាសជំនឿអំពីព្រះយេស៊ូវគ្រីស្ទក្នុងកណ្ឌគម្ពីរសញ្ញាណថ្មី
The New Testament Confession of Jesus Christ
ការប្រកាសនៃជំនឿត្រូវបានចងក្រងឡើងស្ថិតនៅជុំវិញសេចក្តីជំនឿ និងផ្នែកដទៃទៀតនៃសេចក្តីជំនឿស្ថិតនៅក្រោមការបង្កវិវាទ។
នៅក្នុងចំណោមការប្រកាសគោលជំនឿគ្រីស្ទបរិស័ទសម័យដើមគឺគ្រាន់តែបង្កើតជាធម្មតាថា៖ “ព្រះយេស៊ូវគឺជាព្រះអម្ចាស់” (១កូរិនថូស ១២:៣)។ ការប្រកាសគោលជំនឿនេះគឺត្រូវចំចំណុចសំខាន់នៃបញ្ហា។ វាបានបញ្ជាក់ពីភាពជាព្រះអម្ចាស់របស់ព្រះយេស៊ូវគ្រីស្ទប្រឆាំងជាមួយនឹងអស់អ្នកណាដែលបដិសេធចំពោះភាពអាចកើតមានឡើង ដែលថាមនុស្សម្នាក់នេះអាចជាព្រះជាម្ចាស់ក្នុងនិស្ស័យសាច់ឈាមជាមនុស្ស។ វាជាការពិតណាស់ ដែលថាការប្រកាសគោលជំនឿរបស់សាវ័កថូម៉ាស់ដែលថាព្រះយេស៊ូវគឺជា “ព្រះអម្ចាស់” និងជា “ព្រះជាម្ចាស់” បានឆ្លុះបញ្ចាំងការជឿរបស់ពួកសិស្សនិងអ្នកដើរតាមទ្រង់។ ពួកគេបានហៅព្រះយេស៊ូវថាជា “ព្រះអម្ចាស់” គឺមិនមែនគ្រាន់តែជាការគោរពចំពោះមនុស្សអស្ចារ្យម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែវាជាគោលជំនឿដែលថាទ្រង់គឺជាព្រះជាម្ចាស់។ ពួកគេប្រើប្រាស់ពាក្យថា “ព្រះអម្ចាស់” ដូចជាទំនៀមទម្លាប់របស់សាសន៍យូដាដែលជំនួសឲ្យពាក្យ “ព្រះយេហ៊ូវ៉ា” ។ នៅពេលដែលសាវ័កថូម៉ាស់ បានហៅព្រះយេស៊ូវថា៖ “ព្រះអម្ចាស់និងព្រះជាម្ចាស់របស់ខ្ញុំ” គឺគាត់បានប្រើប្រាស់ពាក្យសទិសន័យដើម្បីបង្ហាញអំពីអត្តសញ្ញាណនៃព្រះអម្ចាស់ដែលរស់ឡើង ជាព្រះជាម្ចាស់តាមរយៈសាច់ឈាម (យ៉ូហាន ២០:២៨)។
អ្នកផ្សាយដំណឹងល្អយ៉ូហានបានបង្ហាញថាអំពីការជឿ ដូចគ្នានៅពេលដែលគាត់បានប្រកាសថាព្រះបន្ទូលនេះបានក្លាយទៅជាសាច់ឈាម ហើយ “គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះគឺជាព្រះ” (យ៉ូហាន ១:១) ហើយគាត់បានប្រកាសម្តងទៀតការប្រកាសគោលជំនឿនេះ នៅពេលគាត់សង្ខេបដំណឹងល្អរបស់គាត់តាមរយៈការដាក់ជំនួសការប្រកាសគោលជំនឿរបស់សាវ័កថូម៉ាស់នៅចុងបញ្ចាប់នៃដំណឹងល្អរបស់គាត់ (យ៉ូហាន២០:២៨)។ លោក អូស្ការ ស្ការសូនី បានបង្ហាញអំពីមូលហេតុដែលនាំឲ្យសាសន៍យូដា ហើយបន្ទាប់មកសង្គមនៃសាសន៍ក្រិចឲ្យជំពប់គឺព្រោះតែការប្រកាសនេះ៖ ព្រះជាម្ចាស់បានលេចឡើងជាសាច់ឈាមរបស់មនុស្ស ព្រះយេស៊ូវផ្ទាល់បានប្រើប្រាស់ប្រពៃណីរបស់សាសន៍យ៉ូដា ដែលបានបង្ហាញលក្ខណៈជាបុគ្គលរបស់ព្រះជាម្ចាស់ដើម្បីប្រកាសថាទ្រង់គឺជាព្រះជាម្ចាស់។ ជាពិសេសប្រាជ្ញារបស់ព្រះជាម្ចាស់ត្រូវបានធ្វើឲ្យដូចជាមនុស្ស។ នៅពេលដែលសាវ័កយ៉ូហានបានហៅព្រះយេស៊ូវគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺទ្រង់បានឆ្លុះបញ្ចាំងអំពីប្រពៃណីនេះ។ សាសន៍យូបានជឿលើភាពស្មុគស្មាញរបស់និស្ស័យខាងក្នុងរបស់ព្រះជាម្ចាស់។ ពួកគេមិនអាចថាជឿថាព្រះជាម្ចាស់អាចត្រឡប់ក្លាយទៅជាសាច់ឈាមបានឡើយ។ ពួកគេមិនបានបង្កើតគោលទ្ធិដែលជំរុញទៅលើភាពខុសគ្នាលើបុគ្គលភាពទាំង៣របស់ព្រះជាម្ចាស់ មានព្រវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ដែលស្ថិតនៅក្នុងលក្ខណៈពេញលេញរបស់ព្រះត្រៃឯក។ ប៉ុន្តែគំនិតបែបនេះមិនបានបង្កជាបញ្ហាអ្វីដល់ចំពោះពួកគេឡើយ វាដូចជាការដែលប្រកាសថាព្រះជាម្ចាស់បានកើតមកជាសាច់ឈាមនោះដែរ។
ព្រះយេស៊ូវផ្ទាល់បានប្រកាសពេញដោយព្រះចេស្តារថាជាព្រះជាម្ចាស់តាមរយៈសាច់ឈាម ដោយការប្រកាសដដែលៗថាជា “កូនមនុស្ស”។ ឈ្មោះថា “កូនមនុស្ស” នេះបានលេចឡើងជាមួយនឹងអត្ថន័យពិសេសនៅក្នុងការជាក់ស្តែងមួយក្នុងចំណោមការជាក់ស្តែងរបស់ហោរាដានីយ៉ែល (ដានីយ៉ែល ៧:១៣-១៤)។ ខ្ញុំក៏ឃើញ ក្នុងការជាក់ស្តែងពេលយប់នោះ មាន១អង្គដូចជាមនុស្សជាតិ ទ្រង់យាងមកក្នុងពពកឰដ៏អាកាសទ្រង់យាងមកឯព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ នោះបានប្រទានឲ្យទ្រង់មានអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្តាជនទាំងឡាយ សាសន៍ដទៃ និងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង។ ចំពោះសាសន៍យូដាគឺមានតែ ព្រះយេហ៊ូវ៉ា មួយអង្គប៉ុណ្ណោះដែលអាចត្រូវបានពិពណ៌នាដោយពាក្យខាងលើដោយ “មាន១អង្គដូចជាមនុស្សជាតិ”។ គឺមានតែ ព្រះយេហ៊ូវ៉ា ទ្រង់មានអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង។ គឺមានតែ ព្រះយេហ៊ូវ៉ា ដែលទទួលបានការគោរពពីបណ្តាជនទាំងឡាយ សាសន៍ដទៃ និងមនុស្សគ្រប់ភាសា។ គឺមានតែ ព្រះយេហ៊ូវ៉ា អំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង។ តាមរយៈបទគម្ពីរខាងលើនេះ ដែលបានបង្ហាញ១អង្គដូចជាមនុស្សជាតិជាមួយនឹងគុណលក្ខណៈរបស់ព្រះយេហ៊ូវ៉ា គឺព្រះជាម្ចាស់កំពុងតែបានចង្អុលបង្ហាញទៅកាន់រាស្រ្តរបស់ទ្រង់មានគំនិតអំពីការដែលព្រះជាម្ចាស់អាចកើតមកជាសាច់ឈាមនៃមនុស្សជាតិ។ មានសាសន៍យូដាខ្លះ ដែលរស់នៅអន្តរសម័យអាចយល់អំពីអត្ថន័យដែលបានលើឡើងក្នុងបទគម្ពីរនេះ ហើយវាដូចគ្នាចំពោះសាសន៍យូដាដែលរស់នៅសម័យព្រះយេស៊ូវផងដែរ។ ពួកគេព្យាយាមដើម្បីចោទប្រកាន់ដល់ទ្រង់ជាអ្នកក្បត់ជាតិ។ ក្នុងនាមជាព្រះមែស្សីដែលពួកគេបានចាត់ទុកជា “បុត្រារបស់ព្រះជាម្ចាស់” គឺជាមនុស្សពិសេសរបស់នៃការដឹកនាំរបស់ព្រះជាម្ចាស់ (ម៉ាថាយ ២៦:៦៣)។ ទ្រង់មានបន្ទូលប្រាប់ពួកគេថាទ្រង់មិនមែនជាពាក់កណ្តាលមនុស្ស ពាក់កណ្តាលព្រះនោះឡើយ។ ទ្រង់បានប្រកាសថាទ្រង់ជាកូនរបស់មនុស្ស ហើយបានពិពណ៌នារូបអង្គទ្រង់តាមរយៈពាក្យរបស់ហោរាដានីយ៉ែល៧ថា៖ “ នោះរាជ្យ និងអំណាចគ្រប់គ្រងព្រមទាំងភាពរុងរឿងឧត្តមនៃអស់ទាំងនគរនៅក្រោមមេឃទាំងមូល”។ នេះមិនមែនជាការក្បត់ជាតិឡើយ ហើយវាក៏មិនមែនជាភាពល្ងីល្ងើរចំពោះ ក្រុមប្រឹក្សាជាន់ខ្ពស់របស់យូដាដែរ សម្តេចសង្ឃបានស្រែកឡើងថា៖ “វាបានប្រមាថដល់ព្រះជាម្ចាស់”។ ទ្រង់បានប្រកាសថាទ្រង់គឺជាព្រះជាម្ចាស់ (ម៉ាថាយ២៦:៦៤-៦៥)។ ទ្រង់បានប្រកាសគឺទ្រង់មានអំណាចប្រទានជីវិត និងមានកិត្តិសព្ទដូចជាព្រះវរបិតាដែរ (យ៉ូហាន ៥:២១-២៣)។
អត្ថបទដកស្រង់ចេញពីសៀវភៅជំនឿគ្រីស្ទបរិស័ទ(Christian Faith)ទំព័រ៦៩-៧២
អត្ថបទសំម្រួលដោយ លោកគ្រូ វ៉ាន រ៉ាវី
