អំពីសេចក្តីជំនឿរបស់់យើង និងសេចក្តីជំនឿ

អំពីសេចក្តីជំនឿរបស់់យើង និងសេចក្តីជំនឿ

“កាលដើមឡើយមានព្រះបន្ទូល” (យ៉ូហាន ១:១)។ព្រះទ្រង់មានបន្ទូលថា “ចូរឲ្យមាន…” ហើយគ្រប់ទាំងអស់ក៏មានកើតឡើង តាមរយៈព្រះចេស្តារនៃព្រះបន្ទូលរបស់ទ្រង់ (លោកុប្បត្តិ ១:៣, ៦, ៩, ១១, ១៤, ២០, ២៤)​។  ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អំពាវនាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន

​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ ១៥ មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ…ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «ជើង​នៃ​ពួក​អ្នក ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្តី​សុខ​សាន្ត ហើយ​ថ្លែង​ប្រាប់​ពី​សេចក្តី​ដែល​បណ្តាល​ឲ្យ​រីករាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎» (រ៉ូម ១០:១៤-១៥)​។ ព្រះជាម្ចាស់សព្វព្រះហឫទ័យដោយមានបន្ទូល។ ទ្រង់មានចាប់ផ្តើមបង្កើតឲ្យមានពិភពលោកនេះតាមរយៈព្រះបន្ទូលរបស់ទ្រង់ ហើយគ្រប់របស់សព្វសារពើក៏មានតាំងនៅ។ នៅពេលដែលមនុស្សដែលទ្រង់ មានបង្កើតមក សង្ស័យចំពោះព្រះបន្ទូលទ្រង់ ហើយបានគេចចេញពីព្រះវត្តមានរបស់ទ្រង់ ទ្រង់ក៏បានហៅពួកគេឲ្យមកឯទ្រង់វិញ (លោកុប្បត្តិ ៣:៩)។ ដើម្បីប្រមូលរាស្រ្តរបស់ទ្រង់មកវិញ ព្រះជាម្ចាស់បានដាក់ព្រះ ចេស្តាររបស់ទ្រង់ទៅលើភាសារបស់មនុស្ស៖ ដំណឹងល្អដែលបានប្រមូលមនុស្សដើម្បីនឹងទុកចិត្តលើទ្រង់។ ដំណឹងល្អរបស់ទ្រង់គឺជាព្រះចេស្តារ ដែលទ្រង់បានប្រើប្រាស់ដើម្បីនាំមនុស្សមកកាន់សេចក្តីសង្គ្រោះ (រ៉ូម ១:១៦)។ ដំណឹងល្អរបស់ព្រះជាម្ចាស់សម្រាប់មនុស្សធ្លាក់ចុះក្នុងអំពើបាប បាននាំពួកគេឲ្យចូលមកក្នុងការប្រកបគ្នាដែលស្ថិត ក្នុងព្រះគុណនិងការសណ្តោសប្រណីដែលទ្រង់បានរៀបចំពួកគេនៅក្នុងសួរអេដែន។ ដំណឹងនៃការអត់ទោសបាបនិងជីវិតថ្មីបានលើកមនុស្សដែលធ្លាក់ចុះក្នុងអំពើបាបទាំងនេះ ទៅក្នុងការប្រកបគ្នាដែលគ្រប់លក្ខណ៍ជាមួយនឹងទ្រង់។ សេចក្តីសុច្ចរិតនោះជារបស់យើង ពីព្រោះយើងត្រូវបានធ្វើឲ្យដើម្បីចាប់ កាន់ព្រះបន្ទូលសន្យាក្នុងសេចក្តីជំនឿ (រ៉ូម ១:១៧)។

យើងរស់ដោយសេចក្តីជំនឿ

សៀវភៅនេះត្រូវបានដាក់ចំណងជើងថា សេចក្តីជំនឿគ្រីស្ទបរិស័ទ ។ យើងប្រើប្រាស់ពាក្យថាសេចក្តីជំនឿ ក្នុងអត្ថន័យ២បែបខុសគ្នា។ សេចក្តីជំនឿ អាចសំដៅទៅលើ វត្ថុដែលយើងទុកចិត្តគឺជាអ្វីដែលយើងជឿ។ សេចក្តីជំនឿ ក៏សំដៅទៅលើសកម្មភាពរបស់មនុស្សនៃការជឿ ការទុកចិត្ត ដាក់ទំនុកចិត្តរបស់យើងទៅលើ និងពឹងផ្អែកលើនរណាម្នាក់ ឬអ្វីមួយ។ អត្ថន័យទី២នៃ សេចក្តីជំនឿគឺជាចំណុចស្នូលសំខាន់របស់យើង។ វាជាមូលដ្ឋានជំនឿរបស់យើងទៅលើការពិត ប្រសិនបើសេចក្តីជំនឿបានដាក់ចំកន្លែងខុស នៅជីវិតរបស់យើងនឹងវៀចវេរមិនខាន។ ប្រសិនបើសេចក្តីជំនឿរបស់យើងត្រូវបាកដាក់ទៅលើរបស់ដែលព្រះជាម្ចាស់បានបង្កើត ជាជាងព្រះជាម្ចាស់ដែលជាព្រះអាទិករ​ នោះជីវិតរបស់យើងនឹងជួបមហន្តរាយមិនខាន។

សេចក្តីជំនឿ តាមរយៈអត្ថន័យនៃការទុកចិត្តបានផ្តល់នូវទិសដៅយ៉ាងសំខាន់សម្រាប់ជីវិតរបស់យើង។ សេចក្តីជំនឿគឺស្ថិតនៅក្នុងចំណោមពាក្យដែលសំខាន់បំផុតនៃភាសារបស់មនុស្ស។ លោកអ៊ីរិក អ៊ីរិកសាន់ ជាអ្នកចិត្តវិទូនៃ មហាវិទ្យាល័យហាវើត (Harvard) បានបញ្ជាក់អំពីអ្វីដែលអ្នកសរសេរបទគម្ពីរជាច្រើនបាន ប្រាប់ដល់រាស្រ្តរបស់ព្រះជាច្រើនសតវត្សរ៍កន្លែងមកហើយ។ គាត់បានផ្តល់ការណែនាំមូលដ្ឋានគ្រឹះចំនួន៨ ដំណាក់កាលសម្រាប់ការវិភាគការវិវត្តរបស់មនុស្ស ដំណើរនៃជីវិតរបស់មនុស្ស។ ដោយយោងតាមរបស់លោកអ៊ីរិកសាន់ ចំណុចទី១និងជាជំហ៊ានមូលដ្ឋាននៃការតាំងនៅរបស់មនុស្ស (គឺជាឆ្នាំស្ថិតនៅក្នុងចន្លោះថ្ងៃកំណើតនិងអាយុ២ឆ្នាំ) គឺមានទាក់ទងជាមួយនឹងការទុកចិត្ត ឬសេចក្តីជំនឿ។ ភាគច្រើន ទិសដៅមូលដ្ឋាន នេះជាអ្នកកំណត់ទិសដៅរបស់បុគ្គលម្នាក់មានទស្សនៈចំពោះពិភពលោក។ ការសិក្សាអំពីការទុកចិត្ត ការមិនទុកចិត្ត ការមានសេរីភាព ឬគ្មានសេរីភាពគឺស្ថិតនៅក្នុងជំហ៊ានបន្តបន្ទាប់នៃការវិវត្តរបស់យើង។ លោកអ៊ីរិកសាន់បានលើកឡើងថា១ ការរៀនដើម្បីទុកចិត្ត ឬការរៀនមិនទុកចិត្ត លោកីយ៍ស្ថិតនៅជុំវិញយើងបានកំណត់ អត្តចរិតផ្ទាល់ខ្លួន និងដំណើរនៃជីវិតរបស់យើងយ៉ាងខ្លាំង។

លោកអ៊ីរិកសាន់បានសង្កេតថា ជាដំបូងយើងទុកចិត្តលើម្តាយរបស់យើងទាំងអស់ បន្ទាប់មកលើឪពុករបស់យើង ពីព្រោះថាជាដំបូងយើងជាក្មេង ទារក ជាមនុស្សដែលត្រូវការពឹងផ្អែកទៅលើអ្វីមួយ។ ការដែលមានកំណើតមកក្នុងលោកីយ៍នេះ យើងស្ថិតនៅចំពោះសេចក្តីមេត្តាករុណានៃអ្នកដែលស្ថិតនៅជុំវិញយើង។ ពួកគេបានក្លាយទៅជាវត្ថុមួយដែលយើងពឹងផ្អែក។ របៀបដែលពួកគេសម្តែងជាវត្ថុដែលយើងពឹងផ្អែកគឺវាអាស្រ័យទៅលើរបៀបដែលយើងមើលខ្លួនរបស់យើង និងរបស់ទាំងឡាយស្ថិតនៅជុំវិញខ្លួនរបស់យើង។

តាមរយៈអស់អ្នកដែលយើងបានទុកចិត្ត យើងទទួលបាននូវអារម្មណ៍នៃអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិត។ ប្រសិនបើគ្មានញ្ញាណអំពី តើយើងជានរណា? យើងមានការធានាបែបណា? និងការដែលយើងនឹងបន្តដើម្បីតាំងនៅក្នុងផែនដីនេះ តើយើងរស់ក្នុងលោកីយ៍នេះមានគោលបំណងអ្វី? នោះយើងនឹងស្លាប់។ មនុស្សនឹងក្រៀមស្វិតនៅពេលដែលពួកគេមានញ្ញាណតិចតួច ឬគ្មានញ្ញាណនៃអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិត។ ការដែលមិនមានភាពប្រាកដអំពីអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិតរបស់យើងគឺអាចនាំឲ្យមានការបាត់បង់តម្លៃខាងចិត្តវិទ្យាយ៉ាងធំធេង។ យើងមិនអាចរស់នៅដោយគ្មានញាណនៃអត្តសញ្ញាណសំខាន់បំផុតរបស់យើង ការធានា និងអត្ថន័យនៃជីវិតរបស់យើងបានឡើយ។

យើងអាចស្វែងរកអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិតនៅក្នុងព្រះជាម្ចាស់របស់យើង

នៅក្នុងការពន្យល់ក្រឹត្យវិន័យទី១របស់លោកលូធ័រនៅក្នុងគោលជំនឿគ្រីស្ទបរិស័ទ (Large Catechism) គាត់លូធ័រឲ្យនិយមន័យពាក្យថា ព្រះ (g-o-d) ជាការទុកចិត្ត៖ “មានន័យថាគឺជាអ្វីដែលយើងអាចរំពឹងថាអ្វីៗសុទ្ធតែល្អទាំងអស់ និងជាកន្លែងដែល​យើងរកទីជ្រកកោនបាននៅពេលដែលយើងមានទុក្ខលំបាក។ ដូចនេះការដែលមាន ព្រះគឺគ្មានអ្វីក្រៅពីការទុកចិត្ត និងជឿទៅលើទ្រង់ឲ្យអស់ពីចិត្តនោះទេ។ ជារឿយៗខ្ញុំតែងតែនិយាយថា ការមាន​ទំនុកចិត្ត និងសេចក្តីជំនឿក្នុងចិត្តតែមួយអាចធ្វើចំពោះព្រះជាម្ចាស់ និងរូបព្រះ។ ប្រសិនបើ សេចក្តីជំនឿ និងការទុកចិត្តរបស់អ្នកត្រឹមត្រូវ នោះព្រះរបស់អ្នកក៏ពិតផងដែរ”២ ។ ដោយយោងទៅតាមលោកលូធ័រគឺ មនុស្សគ្រប់រូបមានព្រះ ពីព្រោះថាមនុស្សរាល់គ្នាគឺត្រូវការពឹងផ្អែកទៅលើនរណាម្នាក់ ឬទៅលើអ្វីមួយ ឬទៅលើមនុស្សឬវត្ថុមួយចំនួនដើម្បីអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិត។ ព្រះក្លែងក្លាយជាច្រើនចេះតែកើនឡើង។ ការទុកចិត្តទៅលើព្រះក្លែងក្លាយគឺជាឫសគល់នៃការឆាឆៅក្នុងជីវិតរបស់មនុស្ស គឺជាគ្រប់ទាំងអំពើបាបទាំងអស់។ ប៉ុន្តែគ្មាននរណាម្នាក់អាចតាំងនៅរយៈពេលយូរ ដោយគ្មានព្រះមួយ ឬច្រើននោះឡើយ។

ព្រះជាម្ចាស់បានរចនាមនុស្សជាតិដែលទ្រង់បានបង្កើតដើម្បីស្វែងរកអត្តសញ្ញាណខ្លះៗ ការធានានិង អត្ថន័យនៃជីវិតនៅក្នុងមនុស្សដតៃ ហើយនឹងដាក់នៅក្នុងរូបអង្គទ្រង់ផ្ទាល់។ ទ្រង់មានរចនាជីវិតរបស់មនុស្ស ដែលយើងអាចស្វែងរកកំរិតទី២នៃអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិតនៅក្នុងសមាជិកគ្រួសារ កិច្ចការងាររបស់យើង ការសម្រេចកិច្ចការងារក្នុងសហគមន៍របស់យើង និងកិច្ចការបំរើក្នុងពួកជំនុំរបស់យើង។ តែយ៉ាងណាមិញ អ្វីដែលស្ថិតនៅពីក្រោយប្រភពទី២អត្តសញ្ញាណ ការធានា អត្ថន័យនៃជីវិត គឺការផ្តល់នូវ “ឈ្មោះ” គឺជាការសំគាល់ថាយើងជានរណា។ អ្វីដែលស្ថិតនៅពីក្រោយប្រភពទី២នៃធានា និងអត្ថន័យនៃជីវិតនេះគឺបានផ្តល់ឲ្យយើងនូវស្ថានសួគ៌ និងគឺជាអ្វីដែលអះអាងថាបុគ្គលលក្ខណៈនិងសកម្មភាពរបស់យើងគឺមានប្រយោជន៍។ ហើយប្រភពទី១នៃអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិតរបស់យើងគឺ ព្រះរបស់យើង។

យើងអាចនឹងងាយនាំទៅផ្លូវអាក្រក់នូវអ្វីដែលព្រះជាម្ចាស់បានប្រទានមកដល់យើងជាប្រភព ទី២នៃអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិតទៅជាព្រះរបស់យើង។ ប្រពន្ធរបស់ខ្ញុំគឺជាអំណោយទានដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ អត្តសញ្ញាណជាច្រើនរបស់ខ្ញុំត្រូវបានភ្ជាប់ក្នុងនាមជាប្តីរបស់នាង។ ប៉ុន្តែខ្ញុំអាចក្លាយ ជាអ្នកថ្វាយបង្គំរូបព្រះនៅក្នុងអាពាហ៍ពិពាហ៍របស់ខ្ញុំ។ ខ្ញុំអាចចាត់ទុកនាងជាប្រភពអត្តសញ្ញាណសំខាន់របស់ ខ្ញុំ។ នៅពេលដែលខ្ញុំធ្វើបែបនេះ ខ្ញុំដាក់យើងទាំងពីរទៅក្នុងគុក។ ខ្ញុំដាក់នាងក្នុងគុកនៃសេចក្តីសង្ឃឹមដែលខុសឆ្គងរបស់ខ្ញុំ ដែលនាងមិនអាចនឹងទទួលបានឡើយ។ នាងជាប្រពន្ធដ៏ល្អ តែក្នុងនាមជាព្រះគឺនាងមាន ភាពមិនគ្រប់គ្រាន់។ ហើយខ្ញុំបានដាក់ខ្លួនរបស់ខ្ញុំក្នុងគុកតាមរយៈភាពអសមត្ថភាពរបស់នាងដើម្បីបំពេញការរំពឹងរបស់ខ្ញុំក្នុងនាមជាព្រះ។ ខ្ញុំបានដាក់ការឈឺចាប់ទៅលើខ្លួនរបស់យើងទាំងពីរតាមរយៈសេចក្តីសង្ឃឹមដែលមិនអាចកើតមានឡើង នៅពេលខ្ញុំថ្វាយបង្គំនាង ជំនួសឲ្យការដែលខ្ញុំស្រឡាញ់នាងក្នុងនាមជាអំណោយទានរបស់ព្រះជាម្ចាស់។

ការងាររបស់ខ្ញុំអាចក្លាយទៅជារូបព្រះ តាមរបៀបស្រដៀងគ្នានេះដែរ។ មុខរបជាច្រើនរបស់យើងគឺជាអំណោយទានរបស់ព្រះជាម្ចាស់ ជាមធ្យោបាយនៃការបំរើចំពោះមនុស្សដទៃ និងទៅចំពោះរបស់ដែលទ្រង់បង្កើតទាំងអស់។ យើងអាចនឹងទទួលបានអារម្មណ៍នៃអត្តសញ្ញាណពីពួកគេ។ នៅក្នុងពិធីជប់លៀង នៅពេលដែលយើងជួបនរណាម្នាក់ ជារឿយៗយើងបង្ហាញអត្តសញ្ញាណរបស់ យើងតាមរយៈកិច្ចការងារ និងទីកន្លែងធ្វើការរបស់យើង។ ប៉ុន្តែនៅពេលដែលយើងមិនអាចមានអារម្មណ៍នៃការធានា លើកលែងការដឹងថាយើងនឹងមិនត្រូវបញ្ឈប់ពីការងារ ឬនៅពេលដែលជីវិតដែលសក្តិសមរបស់យើងពឹងផ្អែកលើការចង់ឡើងតំណែង នោះយើងបានផ្លាស់ប្រែអំណោយទានល្អរបស់ព្រះជាម្ចាស់ទៅជារូបព្រះជាម្ចាស់។

យើងទាំងអស់គ្នាមានប្រភពអត្តសញ្ញាណ ការធានា និងអត្តសញ្ញាណជាច្រើន។ យើងទាំងអស់គ្នាមានប្រព័ន្ធជាច្រើន ដែលបានផ្តល់ការសន្យាខ្លះៗសម្រាប់ជីវិតរបស់យើងចេញពីប្រភពទាំងនេះ គឺព្រះទាំងនេះ។ ប្រព័ន្ធនៃការបង្កើតនៃអារម្មណ៍សំខាន់បំផុតរបស់យើងនៃអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិតគឺខុសគ្នាពីអ្នកថ្វាយបង្គំរូបព្រះម្នាក់ទៅអ្នកថ្វាយបង្គំរូបព្រះម្នាក់ទៀត។ ប៉ុន្តែប្រព័ន្ឋ ទាំងអស់នេះគឺជាកម្មបទនៃសេចក្តីពិតដែលជាចំណុចស្នូលនៃរូបកាយរបស់យើង។ យើងបានដាក់សេចក្តីជំនឿទៅក្នុងប្រព័ន្ធនៃការបង្កើតអត្តសញ្ញាណរបស់យើង ការធានា និងអត្ថន័យនៃជីវិត ហើយប្រព័ន្ធទាំងនេះត្រូវបានគេហៅថាជាប្រព័ន្ធនៃសេចក្តីជំនឿ ប្រព័ន្ធជំនឿ។ ពួកគេអាចនឹងត្រូវបានហៅថា “សេចក្តីជំនឿ” (The Faith)​។

អត្ថបទដកស្រង់ចេញពីសៀវភៅជំនឿគ្រីស្ទបរិស័ទ(The Christian Faith by​ Robert Kolb) ទំព័រ៤-១២

Leave a Reply

Your email address will not be published. Required fields are marked *

Proudly powered by WordPress | Theme : News Elementor by BlazeThemes