CABODIA CHRISTIAN MEDIA CENTER
មណ្ឌលផ្សព្វផ្សាយគ្រីស្ទបរិស័ទកម្ពុជា
ការបើកសម្តែងលក្ខណៈទូទៅ ឬការមើលមួយភ្លែតនៃព្រះដែលលាក់កំបាំង
Natural Revelation or Glimpses of the Hidden God
ព្រះជាម្ចាស់បានបន្សំទុកនូវស្លាកស្នាមនៃការតាំងនៅរបស់ទ្រង់ រាយពាសពេញតាមរយៈការបង្កើតរបស់ទ្រង់។ សូម្បីតែអស់អ្នកដែលមានអំពើបាបរបស់ពួកគេបានធ្វើឲ្យគេងងឹតចំពោះការត្រាស់ហៅរបស់ទ្រង់ តែពួកគេក៏អាចក្រលេកមើលមួយភ្លែតអំពីទ្រង់ ទោះបើពួកគេបានគេចចេញពីព្រះវត្តមានរបស់ទ្រង់ក៏ដោយ។ ជារឿយៗ អ្នកមានបាបតែងតែដកចេញនូវចំណែកនៃសេចក្តីពិតចេញពីការក្រលេកមើលមួយភ្លែតនោះ។ ពួកគេព្យាយាមដើម្បីនឹងស្ថាបនារូបភាពអំពីព្រះជាម្ចាស់ចេញអំពីគន្លិះ ដែលពួកគេមានអារម្មណ៍នៅក្នុងធម្មជាតិដែលព្រះជាម្ចាស់បានបង្កើតមក។ រូបភាពទាំងនេះគឺបានឆ្លុះបញ្ចាំងអំពីខ្លួនរបស់យើងជាជាងរបស់ព្រះជាម្ចាស់។ ដូចដែលទេវវិទ្យាខាងឈើឆ្កាងបានសម្លឹកដល់យើង។
អ្នកទេវវិទូបានបញ្ជាក់អំពីស្លាកស្នាម និងគន្លិះទាំងឡាយអំពីព្រះជាម្ចាស់ដែលថាមនុស្សមានបាបដែលបានធ្លាក់ចុះក្នុងអំពើបាបគឺធ្លាប់បានគូសរូបភាពអំពីព្រះជាម្ចាស់ផ្ទាល់ខ្លួនរបស់ពួកគេ អំពីការបើកសម្តែងនៃ “លក្ខណៈធម្មជាតិ” ឬ ការបើកសម្តែង “ជាលក្ខណៈទូទៅ”។ គ្មានគន្លិះណាមួយបានផ្តល់នូវទស្សនៈវិន័យអំពីព្រះជាម្ចាស់បានពេញលេញនោះឡើយ។ អ្នកមានបាបគឺគ្រាន់តែអាចសម្លឹងមើលភាពពេញលេញរបស់ព្រះជាម្ចាស់ពីទិដ្ឋភាពមួយដែលតូចតាច ហើយសមល្មមទៅនឹងសម្បទារបស់គេប៉ុណ្ណោះ។ ដោយព្រោះតែមូលហេតុទាំង២នេះ ការចាប់អារម្មណ៍អំពីព្រះជាម្ចាស់ដែលកើតឡើងតាមរយៈ “ការបើកសម្តែងតាមលក្ខណៈធម្មជាតិ” គឺដូចជារូបភាពនៃមនុស្សខ្វាក់ភ្នែកដែលព្យាយាមចាប់ដំរីមួយក្បាល ដែលពួកគេម្នាក់ៗ ព្យាយាមដើម្បីនឹងចាប់ផ្នែកផ្សេងៗគ្នានៃរូបកាយរបស់សត្វដំរី។ នៅទីបំផុតគំនិតនៃអរូបីទាំងនេះមិនមានភាពគ្រប់គ្រាន់នោះឡើយ។ អ្វីដែលអាក្រក់ជាងនេះគឺពួកគេត្រូវត្រូវបានបញ្ឆោតតាមរយៈវិធីសាស្រ្តរបស់អារក្ស ពីព្រោះពួកគេបានដាក់ឲ្យមនុស្សមានបាបដើរខុសទិសដៅ នៅពេលដែលពួកគេព្យាយាមដើម្បីនឹងស្វែងរក ឬផ្គាប់ដល់ព្រះជាម្ចាស់ដែលលាក់កំបាំងនេះ។
អត្ថបទដកស្រង់ចេញពីសៀវភៅជំនឿគ្រីស្ទបរិស័ទ(The Christian Faith by Robert Kolb) ទំព័រទី៤៦-៤៧