បញ្ញាចិត្ត

បញ្ញាចិត្ត

Conscience

នៅក្នុងចំណោមមនុស្សជាតិក៏មានអ្នកដែលទន្ទឹងរង់ចាំអំណាចនៃភាពខ្ពង់ខ្ពស់ផងដែរ។លោកសាវ័កប៉ុលបានចង្អុលបង្ហាញថាសាសន៍ដទៃ ដែលមិនបានស្គាល់សោះអំពីក្រឹត្យវិន័យរបស់លោកម៉ូសេ នៅតែបានរស់នៅទៅតាមផែនការណ៍របស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់មនុស្ស (រ៉ូម ២:១៤)។

បញ្ញាចិត្តគឺជាញ្ញាណជាសកលនៃការដឹងខុសត្រូវ បានចង្អុលដោយមិនអាចប្រកែកបានទៅចំពោះអង្គមួយដែលបានរចនាការខុសនិងត្រូវសម្រាប់មនុស្សជាតិ។អ្នកនរវិទូបានបង្កើតទ្រឹស្តីមួយដែលប្រឈមមុខនឹងទ្រឹស្តីនានា។ ពួកគេបានស្នើរឡើងថាគឺមានតែការហាមឃាត់ជាសកលចំនួន២ប៉ុណ្ណោះ ស្មន្ធការ (សាច់ញាតិ) និងការស៊ីសាច់សាច់មនុស្ស។ គឺគ្មាននិយមន័យសកលនៃការខុសនឹងត្រូវនោះឡើយ។ តែយ៉ាងណាមិញ គឺមានផ្នែកមួយយ៉ាងធំនៃក្រមសីលធម៌នៃវប្បធម៌មួយគឺកំពុងតែអនុវត្តនៅក្នុងវប្បធម៌ជាច្រើនដទៃទៀត។ ដំណើរជាន់លើគ្នានៃការយល់ស្របក្នុងចំណោមវប្បធម៌របស់មនុស្សជាតិស្តីអំពីរបៀបដែលមនុស្សគួរតែបង្ហាញឥរិយាបទគឺត្រូវបានស្នើរឡើងជានិច្ច។ តែយ៉ាងណាមិញ ចំពោះអស់អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ ពួកគេបានកែច្នៃការខុសនឹងត្រូវសម្រាប់និស្ស័យជាមនុស្សរបស់ពួកគេ។​ គ្រប់ទាំងការយល់ស្របស្តីអំពីការខុសនឹងត្រូវដែលបានលើកឡើងគឺមិនអាចលើសពីភាពសាមញ្ញានៃបទពិសោធន៍របស់មនុស្សឡើយ។ អ្នកមានជំនឿបានទទួលស្គាល់ថា ព្រះជាម្ចាស់បានប្រទានដល់ពួកគេនូវអារម្មណ៍ដឹងខុសត្រូវសម្រាប់ការរស់នៅដ៏ល្អរបស់មនុស្ស។ អ្នកមិនជឿអាចនឹងសង្ស័យថាផ្នែកនៃការល្អរបស់ព្រះជាម្ចាស់គឺសម្តែងឡើងតាមវិធីច្រើនប្រភេទ។ ពួកគេអាចនឹងបដិសេធចំពោះការជជែកវែកញែកដែលថា បញ្ញាចិត្ត ឬសីលធម៌បង្ហាញថាព្រះជាម្ចាស់ពិតជាតាំងនៅ។

ជាងនេះទៅទៀត នៅពេលដែលបញ្ញាចិត្តនិយាយ វាតែងតែប្រាប់យើងថា យើងជាមនុស្សដែលមានទោស។ យើងមានការប្រុងប្រយ័ត្នតិចតួចណាស់ នៅពេលដែលវាសរសើរ ក្នុងការធ្វើជម្រើសត្រឹមត្រូវនោះ។ ចំពោះ “ព្រះ” ដែលបញ្ញាចិត្តបានទាញចេញពីញ្ញាណសីលធម៌របស់វាគឺជាព្រះដែលមានកំហឹង ដែលបានអះអាងសារឡើងវិញនូវកំហឹងផ្ទាល់ខ្លួនរបស់យើងជាមួយនឹងខ្លួនរបស់យើង ដែលបរាជ័យម្តងទៀតដើម្បីសម្រេចការសម្តែងកិច្ចការល្អ ឬជីវិតដែលល្អ។ បញ្ញាចិត្តគឺមានគន្លិះអំពីព្រះជាម្ចាស់ ប៉ុន្តែគនគន្លឹះទាំងនេះគឺពិបាកធ្វើជាមូលដ្ឋានសម្រាប់ការសន្ទនាមួយដែលលស្និតស្នាលណាស់។

 

ហេតុផល៖ ការជជែកវែកញែកនៃហេតុផល

The Ontological Argument

“ប៉ុន្តែ តើវាមិនមែនជាមូលហេតុ  ធម្មតាទេឬ ដើម្បីជឿលើព្រះជាម្ចាស់?”  ប្រព័ន្ធផ្សេងៗគ្នាស្តីអំពីហេតុផលដែលយើងបានស្ថាបនាឡើងគឺមានការជជែកវែកញែកវិភាគខុសគ្នាចំពោះការតាំងនៅរបស់ភាវៈដែលមានអំណាចខ្ពស់ខាងយើង។ ការជជែកវែកញែកដែលសមហេតុផលចំពោះការតាំងនៅផ្ទាល់របស់ខ្លួនវា បានស្នើរឡើងថាវាជាបញ្ញាចិត្តទូទៅសម្រាប់មនុស្សយើងគឺមាននរណាម្នាក់ ឬអ្វីមួយដែលមានអំណាចតាំងនៅលើចក្រវាលនេះ ហើយអំណាចដែលខ្ពស់ជាងគេបំផុតគឺ “ព្រះជាម្ចាស់”​។ បទពិសោធន៍ប្រចាំថ្ងៃបានបង្ហាញម្តងហើយម្តងទៀតដែលមានអ្វីមួយដែលមានអំណាចខ្លាំងក្លាជាងអ្វីមួយដទៃទៀត។ នៅលើកំពូលពីរ៉ាម៊ីតនោះគឺត្រូវតែមានព្រះជាម្ចាស់គង់នៅ។

ការជជែកវែកញែកនេះនឹងអាចធ្វើឲ្យអស់អ្នកដែលមិនជឿលើលំដាប់លំដោយនៃការតាំងរបស់គឺមានរូបរាងជាពីរ៉ាម៊ីតឲ្យជឿបានឡើយ។ ក៏នៅមានអ្នកដទៃជាច្រើនបានដាក់កំនិតចម្លែកជាច្រើននៅលើកំពូកពីរ៉ាម៊ីតនេះ។ ទោះបើជា វាអាចនឹង “សមហេតុផល” ដើម្បីជឿលើព្រះណាមួយ តែមូលហេតុដែលមិនអាចជួយសង្គ្រោះទាំងនេះ គឺមិនអាចផ្តល់ឲ្យយើងអំពីរូបភាពនៃព្រះជាម្ចាស់ដ៏ពិតបានឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *

Proudly powered by WordPress | Theme : News Elementor by BlazeThemes