localnews
domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init
action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/tbialwadfclvpyzk/public_html/wp-includes/functions.php on line 6121បញ្ញាចិត្ត
Conscience
នៅក្នុងចំណោមមនុស្សជាតិក៏មានអ្នកដែលទន្ទឹងរង់ចាំអំណាចនៃភាពខ្ពង់ខ្ពស់ផងដែរ។លោកសាវ័កប៉ុលបានចង្អុលបង្ហាញថាសាសន៍ដទៃ ដែលមិនបានស្គាល់សោះអំពីក្រឹត្យវិន័យរបស់លោកម៉ូសេ នៅតែបានរស់នៅទៅតាមផែនការណ៍របស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់មនុស្ស (រ៉ូម ២:១៤)។
បញ្ញាចិត្តគឺជាញ្ញាណជាសកលនៃការដឹងខុសត្រូវ បានចង្អុលដោយមិនអាចប្រកែកបានទៅចំពោះអង្គមួយដែលបានរចនាការខុសនិងត្រូវសម្រាប់មនុស្សជាតិ។អ្នកនរវិទូបានបង្កើតទ្រឹស្តីមួយដែលប្រឈមមុខនឹងទ្រឹស្តីនានា។ ពួកគេបានស្នើរឡើងថាគឺមានតែការហាមឃាត់ជាសកលចំនួន២ប៉ុណ្ណោះ ស្មន្ធការ (សាច់ញាតិ) និងការស៊ីសាច់សាច់មនុស្ស។ គឺគ្មាននិយមន័យសកលនៃការខុសនឹងត្រូវនោះឡើយ។ តែយ៉ាងណាមិញ គឺមានផ្នែកមួយយ៉ាងធំនៃក្រមសីលធម៌នៃវប្បធម៌មួយគឺកំពុងតែអនុវត្តនៅក្នុងវប្បធម៌ជាច្រើនដទៃទៀត។ ដំណើរជាន់លើគ្នានៃការយល់ស្របក្នុងចំណោមវប្បធម៌របស់មនុស្សជាតិស្តីអំពីរបៀបដែលមនុស្សគួរតែបង្ហាញឥរិយាបទគឺត្រូវបានស្នើរឡើងជានិច្ច។ តែយ៉ាងណាមិញ ចំពោះអស់អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ ពួកគេបានកែច្នៃការខុសនឹងត្រូវសម្រាប់និស្ស័យជាមនុស្សរបស់ពួកគេ។ គ្រប់ទាំងការយល់ស្របស្តីអំពីការខុសនឹងត្រូវដែលបានលើកឡើងគឺមិនអាចលើសពីភាពសាមញ្ញានៃបទពិសោធន៍របស់មនុស្សឡើយ។ អ្នកមានជំនឿបានទទួលស្គាល់ថា ព្រះជាម្ចាស់បានប្រទានដល់ពួកគេនូវអារម្មណ៍ដឹងខុសត្រូវសម្រាប់ការរស់នៅដ៏ល្អរបស់មនុស្ស។ អ្នកមិនជឿអាចនឹងសង្ស័យថាផ្នែកនៃការល្អរបស់ព្រះជាម្ចាស់គឺសម្តែងឡើងតាមវិធីច្រើនប្រភេទ។ ពួកគេអាចនឹងបដិសេធចំពោះការជជែកវែកញែកដែលថា បញ្ញាចិត្ត ឬសីលធម៌បង្ហាញថាព្រះជាម្ចាស់ពិតជាតាំងនៅ។
ជាងនេះទៅទៀត នៅពេលដែលបញ្ញាចិត្តនិយាយ វាតែងតែប្រាប់យើងថា យើងជាមនុស្សដែលមានទោស។ យើងមានការប្រុងប្រយ័ត្នតិចតួចណាស់ នៅពេលដែលវាសរសើរ ក្នុងការធ្វើជម្រើសត្រឹមត្រូវនោះ។ ចំពោះ “ព្រះ” ដែលបញ្ញាចិត្តបានទាញចេញពីញ្ញាណសីលធម៌របស់វាគឺជាព្រះដែលមានកំហឹង ដែលបានអះអាងសារឡើងវិញនូវកំហឹងផ្ទាល់ខ្លួនរបស់យើងជាមួយនឹងខ្លួនរបស់យើង ដែលបរាជ័យម្តងទៀតដើម្បីសម្រេចការសម្តែងកិច្ចការល្អ ឬជីវិតដែលល្អ។ បញ្ញាចិត្តគឺមានគន្លិះអំពីព្រះជាម្ចាស់ ប៉ុន្តែគនគន្លឹះទាំងនេះគឺពិបាកធ្វើជាមូលដ្ឋានសម្រាប់ការសន្ទនាមួយដែលលស្និតស្នាលណាស់។
ហេតុផល៖ ការជជែកវែកញែកនៃហេតុផល
The Ontological Argument
“ប៉ុន្តែ តើវាមិនមែនជាមូលហេតុ ធម្មតាទេឬ ដើម្បីជឿលើព្រះជាម្ចាស់?” ប្រព័ន្ធផ្សេងៗគ្នាស្តីអំពីហេតុផលដែលយើងបានស្ថាបនាឡើងគឺមានការជជែកវែកញែកវិភាគខុសគ្នាចំពោះការតាំងនៅរបស់ភាវៈដែលមានអំណាចខ្ពស់ខាងយើង។ ការជជែកវែកញែកដែលសមហេតុផលចំពោះការតាំងនៅផ្ទាល់របស់ខ្លួនវា បានស្នើរឡើងថាវាជាបញ្ញាចិត្តទូទៅសម្រាប់មនុស្សយើងគឺមាននរណាម្នាក់ ឬអ្វីមួយដែលមានអំណាចតាំងនៅលើចក្រវាលនេះ ហើយអំណាចដែលខ្ពស់ជាងគេបំផុតគឺ “ព្រះជាម្ចាស់”។ បទពិសោធន៍ប្រចាំថ្ងៃបានបង្ហាញម្តងហើយម្តងទៀតដែលមានអ្វីមួយដែលមានអំណាចខ្លាំងក្លាជាងអ្វីមួយដទៃទៀត។ នៅលើកំពូលពីរ៉ាម៊ីតនោះគឺត្រូវតែមានព្រះជាម្ចាស់គង់នៅ។
ការជជែកវែកញែកនេះនឹងអាចធ្វើឲ្យអស់អ្នកដែលមិនជឿលើលំដាប់លំដោយនៃការតាំងរបស់គឺមានរូបរាងជាពីរ៉ាម៊ីតឲ្យជឿបានឡើយ។ ក៏នៅមានអ្នកដទៃជាច្រើនបានដាក់កំនិតចម្លែកជាច្រើននៅលើកំពូកពីរ៉ាម៊ីតនេះ។ ទោះបើជា វាអាចនឹង “សមហេតុផល” ដើម្បីជឿលើព្រះណាមួយ តែមូលហេតុដែលមិនអាចជួយសង្គ្រោះទាំងនេះ គឺមិនអាចផ្តល់ឲ្យយើងអំពីរូបភាពនៃព្រះជាម្ចាស់ដ៏ពិតបានឡើយ។